មាតិកា
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការបញ្ចប់ការរៀបចំគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់និងអាកាសធាតុ (SREDSP)
ចេញ​ផ្សាយ ០៩ មិថុនា ២០២៦
9

ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០

ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦​ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្តពោធិ៍សាត់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការបញ្ចប់ការរៀបចំគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់និងអាកាសធាតុ (SREDSP) ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន្ត អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) និងជានាយកគម្រោងSREDSP។

សិក្ខាសាលាពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាគោលដៅអនុវត្តរបស់គម្រោង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB តំណាងដៃគូអភិវឌ្ឍន៍ វិស័យធានារ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមកែលម្អជីវភាពកសិករ និងក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន៧១រូប (ស្រ្តី១៥រូប)។

ចំនួនអ្នកចូលទស្សនា
Flag Counter