ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរ សហការគម្រោង RiceGX-SATREPS
០៤រូប បានចូលរួមកិច្ចពិភាក្សា និងបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ម៉ូទ័របូមទឹក ផ្ទាំងបញ្ជា និងឧបករណ៍ទ្វារបង្ហូរទឹក ជូនដល់កសិករ និងគណៈកម្មការអនុសហគមន៍កសិករប្រើប្រាស់ទឹក សរុប ២៦នាក់ នៅតំបន់ដំណាក់ផ្ចឹក ភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកានក្នុងគោលបំណង សិក្សាស្វែងយល់អំពីបច្ចេកទេសនៃការប្រើប្រាស់ ការថែទាំ និងការគ្រប់គ្រងឧបករណ៍ថ្មីៗ ពីអ្នកជំនាញជប៉ុន និងមន្ត្រីបច្ចេកទេសរបស់គម្រោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម