ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម បានមកចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបាកាន អាណត្តិទី៤ ក្រោមអធិបតីភាព លោក ខៀវ ចែ ប្រធានក្រុមប្រឹក្សាស្រុកបាកាន និង លោក ជា ហេងឡុង អភិបាលនៃគណ:អភិបាលស្រុកបាកាន នៅបរិវេណវត្តស្វាយដូនកែវ ស្ថិតនៅក្នុង ភូមិ ស្វាយដូនកែវ២ ឃុំ ស្វាយដូនកែវ ស្រុកបាកាន ខេត្តពៅធិ៍សាត់។ ដោយមានការចូលរួមរបស់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងប៉ូលីស អង្គការដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន ធនាគារ មីក្រូហិរញ្ញវត្ថុ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងគណ:កម្មការវត្ត ចូលរួមយ៉ាងច្រើនកុះករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម