ថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦
លោកប៊ិន ស៊ិនណារ៉ាអនុប្រធាន និងមន្ត្រី២រូប បានចូលរួមប្រជុំផ្សព្វផ្សាយរៀបចំសហគមន៍ចិញ្ចឹមគោ នៅស្រុកវាលវែង។
ដឹកនាំដោយឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មានការចូលរួមពី
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកវាលវែង
មន្ត្រីកសិកម្មឃុំប្រម៉ោយ
អាជ្ញាធរ និងភ្នាក់ងារសុខភាពសត្វភូមិ
កសិករចិញ្ចឹមគោ។
គោលបំណង ប្រជុំផ្សព្វផ្សាយត្រៀមរៀបចំសហគមន៍ចិញ្ចឹមគោ នៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។
ផែនការ ត្រៀមរៀបចំធ្វើសន្និបាតលេីកដំបូងរបស់សហគមន៍ នៅចុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម