ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុក សុធា ប្រធានការិយាល័យផែនការ-គណនេយ្យ និង លោក ភន វុទ្ធី មន្ត្រីការិយាល័យផែនការ-គណនេយ្យ បានចូលរួមវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី «ការប្រើប្រាស់ថ្នាលបណ្តុះបណ្តាលឌីជីថល» ដោយមានសិក្ខាកាម ចំនួន ២០០ រូប នៃវគ្គបណ្តុះបណ្តាលកម្រិតវិញ្ញបនបត្រផ្សារភ្ជាប់មុខតំណែង កម្រិតទី១ ដែលអញ្ជើញមកពីមន្ទីរជំនាញនៃរាជធានី-ខេត្តទាំង២៥។
វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ បានចាប់ផ្តើមដោយមានការស្វាគមន៍ពី លោក ប៊ុន ឆាយ នាយករងនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ធ្វើបទឧទ្ទេសនាមបច្ចេកទេសដោយ លោក វ៉េត ពន្លឺ មន្ត្រីបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលឌីជីថល នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
វគ្គបណ្តុះបណ្តាលតម្រង់ទិសខាងលើនេះ រៀបចំឡេីងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការយល់ដឹងអំពីការប្រើប្រាស់ថ្នាលឌីជីថល និង គោលការណ៍នៃការអនុវត្តការបណ្តុះបណ្តាលតាមថ្នាលឌីថល ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តវគ្គបណ្តុះបណ្តាលសាកល្បង តាមថ្នាលឌីជីថល របស់ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យសម្រេចបានជោគជ័យ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម