ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចំាខែមិថុនា និងប្រចំាឆមាសទី១ ឆ្នំា២០២៦ ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។ សមាភាពអញ្ជើញចូលរួមមាន៖
- លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្មខេត្ត
-លោកនាយរងខណ្ឌ នាយផ្នែក នាយរងផ្នែក រដ្ឋបាលព្រៃឈើ ពោធិ៍សាត់
-លោកនាយ នាយរងខណ្ឌ នាយផ្នែកនាយរងផ្នែករដ្ឋបាលជលផល ពោធិ៍សាត់
-លោក លោកស្រីប្រធាន ឣនុប្រធាន ការិយាល័យជំនាញចំណុះមន្ទីរ
សរុបឣ្នកចូលរួមមាន៣៤នាក់ ,ស្រី៨នាក់។
ខ្លឹមសារនៃកិច្ចប្រជុំនេះរួមមាន:
១)ប្រជុំបូកសរុបលទ្ធផលការងារប្រចំាខែមិថុនា និងប្រចំាឆមាសទី១ ឆ្នំា២០២៦។
២)ពង្រឹងរបៀបរបបការងារ
៣)បញ្ហាប្រឈម សំណូមពរ និងទិសដៅបន្ត។
ជាចុងបញ្ចប់នៃកិច្ចប្រជុំលោកប្រធានមន្ទីរបានផ្តល់អនុសាសន៍ដល់អង្គប្រជុំឱ្យយកចិត្តទុកដាក់បន្ថែមលើការធ្វើបច្ចុប្បន្នភាពស្ថិតិកសិកម្ម ព្រៃឈើ ជលផល សហការឱ្យល្អប្រសើរជាមួយមន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងការចុះប្រមូលទិន្នន័យ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃឱ្យបានច្បាស់លាស់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម