ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផល បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មាននាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ចូលរួមពិធីដាំស្ដារព្រៃលិចទឹកនៅសហគមន៍នេសាទកំពង់ប្រាក់ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមការឧបត្ថម្ភពីអង្គការដៃគូស៊ីអាយ(CI) ដោយមានការចូលរួមពីរសហគមន៍នេសាទកំពង់ប្រាក់ សហគមន៍នេសាទអូតាប្រុក សហគមន៍នេសាទអន្លង់រាំង និងសិក្សានុសិស្សសរុបចំនួន ១២៤នាក់ ស្រី ៥០នាក់។ ក្នុងនោះបានដាំប្រភេទព្រៃលិចទឹក ដើមច្រកែង តាអួរ ស្តី រទាំង រាំង ក្របៅ សរុបចំនួន ១.១២៥ដើម លើផ្ទៃដី ២,៥ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម