ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ន បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកណ្តៀង ក្រោមអធិបតីភាពលោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ណារ៉ា ចំរើន អភិបាលនៃគណ:អភបាលស្រុកកណ្តៀង នៅបរិវេនទីទួលសុវត្ថិភាពក្តីឧត្តម ស្ថិតភូមិក្តីឈ្វិត ឃុំស្រែស្តុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ សមាសភាពចូលរួមមាន រដ្ឋបាលស្រុកកណ្តៀង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំចំនួនបី ឃុំរាំងទិល ឃុំកោះជុំ និងឃុំស្រែស្តុក អាជ្ញាធរភូមិ មន្ទីរជំនាញ នគបាល និងកងរាជអាវុធហត្ថ ពាក់ព័នជុំវិញខេត្តចូលរួមផងដែរ ។ សរុបសមាជិកចូលរួមប្រហែល ១៤១នាក់ ស្រី ៣៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម