មាតិកា
កិច្ចសហការចុះត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបបទល្មើសចាប់ពីចំណុចជ្រោយស្ដី នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច រហូតដល់មុខភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ
ចេញ​ផ្សាយ ២៤ មិថុនា ២០២៦
5

ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមមាននាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានចុះត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបបទល្មើសចាប់ពីចំណុចជ្រោយស្ដី នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច រហូតដល់មុខភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ បានចំនួន ០១ ករណី: 
- រុះរើរបាំងស្បៃមុងចំនួន ១៦ខ្សែ ប្រវែង ១.២៥០ម៉ែត្រ លូកងស្បៃមុងចំនួន ១៨មាត់ បង្គោលចំនួន ១៧៥ដើម និងចាក់លែងត្រីចម្រុះចំនួន ១០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter