ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ិន ស៊ិនណារ៉ា អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលស្តីទី និងលោក ផន សុភា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បាន ចូលរួមកិច្ចប្រជុំ Wrap-up ដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ
កម្មវិធី មាន រយៈ ពេល ១ថ្ងៃ នៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រៀបចំ ដោយ គម្រោង សុខភាព សត្វ ឆ្លងកាត់ ព្រំដែន និង ការ ជម្រុញ ខ្សែច្រវាក់ តម្លៃ សត្វ
ក្រោម អធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
មានការចូលរួម
- ឯកឧត្តមតាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត
- បណ្ឌិត នូ វនិកា អគ្គនាយករង នៃ អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្ម សត្វ
- មានអ្នកចូលរួមមកពីបណ្តាខេត្តគោលដៅរបស់គម្រោង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម