មាតិកា
វគ្គបណ្តុះបណ្តាលនេះ ពង្រឹងសមត្ថភាពក្រុមផលិត លើការគ្រប់គ្រងអាជីវកម្ម និងការរៀបចំធ្វើផែនការអាជីវកម្ម
ចេញ​ផ្សាយ ១៦ កក្កដា ២០២៦
9

ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក សៅ វណ្ណ: ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងអាជីវកម្ម និងការធ្វើផែនការអាជីវកម្មសម្រាប់ក្រុមផលិត នៅសាលាប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីពង្រឹងសមត្ថភាពក្រុមផលិត លើការគ្រប់គ្រងអាជីវកម្ម និងការរៀបចំធ្វើផែនការអាជីវកម្មក្រុម។
+សមាសភាពចូលរួមមាន ក្រុមផលិតមកពីឃុំចំនួន៥ មានឃុំក្បាលត្រាច ឃុំអន្លង់ត្នោត ឃុំស្នាអន្សា ឃុំអូរសណ្តាន់ និងឃុំកំពង់ពោធិ៍ ដែលមានអ្នកចូលរួមសរុប ៣១នាក់ ស្រី ៣១នាក់។
+រៀបចំ និងគាំទ្រដោយ អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ(RFCD)

 

ចំនួនអ្នកចូលទស្សនា
Flag Counter