ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ហៃ ធូរ៉ាប្រធានមន្ទីរកសិកម្ម និងក្រុមការងារគ្រោះមហន្តរាយនៃមន្ទីរកសិកម្មខេត្ត បានអបដំណើរ ឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ចុះតាមដានស្ថានភាពដំណាំស្រូវរដូវវស្សាឆ្នាំ២០២៦ ដែលរងផលប៉ះពាល់នៃភាពរាំងស្ងួត ចំនួន ១៤៦០ហិកតា ស្មើនឹង៤៤០គ្រួសារ ស្ថិតក្នុងឃុំបឹងខ្នារនៃស្រុកបាកាន ដោយមានការចូលរួមពីប្រធានការិយាល័យ និងមន្ត្រី នៃការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិស្រុកបាកាន លោកមេឃុំ មន្រ្តីកសិកម្មឃុំ អ្នកចូលរួមសរុបទាំងអស់ ១០នាក់ ស្រី០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម