ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សេង សុងលី នាយរងខណ្ឌរដ្ឋបាលជលផល និងលោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ បានមកចូលរួមវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម សំ ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿងរដ្ឋបាលខេត្ត ដែលមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងនៃគណៈអភិបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ និងសហគមន៍ ចូលរួមយ៉ាងច្រើនកុះក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម