ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក ខូវ គួង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល តំណាងឯកឧត្តម ពុំ សុថា អគ្គនាយកនៃអគ្គនាយកដ្ឋានជលផល អមដំណើរដោយលោកទូច ប៊ុនថង ប្រធាននាយកដ្ឋានអាជីវកម្ម បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល ជាមួយក្រុមការងារបង្រ្កាបបទល្មើសជលផល ដោយមានការចូលរួមពី នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយរងអធិការដ្ឋានរដ្ឋជលផលខាងត្បូងបឹងទន្លេសាប កម្លាំងប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។ នាឱកាសនោះ លោកបានមានប្រសាសន៍ណែនាំ និងសំណេះសំណាលដល់ក្រុមការងារដូចខាងក្រោម :
- បានកោតសរសើរចំពោះ ក្រុមការងារបង្ក្រាបបទល្មើសជលផលទាំងអស់ ដែលបានចូលរួម យ៉ាងសកម្មទប់ស្កាត់និងបង្ក្រាប ទទួលបានជោគជ័យកន្លងមក សូមឱ្យ ក្រុមការងារទាំងអស់បន្តយន្តការ ផ្សព្វផ្សាយច្បាប់ស្ដីពីជលផលឲ្យបានទូលំទូលាយបន្ថែមទៀត ដល់ប្រជានេសាទ និងសហគមន៍ជុំវិញបឹងទន្លេសាប ក្នុងគោលបំណងដើម្បីការពារធនធានជលផលឲ្យមាននិរន្តភាព
- បានណែនាំដល់ក្រុមការងារចម្រុះ
ឲ្យរឹតបន្តឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសជលផលឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ
លោក បានសង្កត់ធ្ងន់ លើការប្រើប្រាស់ ឧបករណ៍ស្បៃមុងរបាំងសាច់អួនក្រឡាល្អិត និងឧបករណ៍ដទៃទៀតដែលនេសាទក្នុងនាទីព្រៃលិចប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។ដើម្បីលើកកម្ពស់ជីវភាពប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេនេសាទអោយកាន់តែល្អប្រសើរ។ពិសេសនៅរដូវបិទនេសាទនេះសូមអោយមន្ត្រីរបស់យើងចុះផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ប្រភេទឧបករណ៍នេសាទដែលច្បាប់អនុញ្ញាតអោយធ្វើនេសាទក្នុងរដូវហាមឃាត់អោយបានទូលំទូលាយដល់សហគមន៍នេសាទ។
ជាចុងក្រោយ លោក បាននាំមកនូវគ្រឿងឧបភោគបរិភោគ
មានដូចជាថវិកាអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឥន្ធនៈឧបត្ថម្ភដល់ក្រុមការងារចម្រុះ
ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាពល្អ។