មាតិកា
កិច្ចប្រជុំស្តីពីការពិនិត្យផលប៉ះពាល់ដំណាំស្រូវ និងបញ្ហាខ្វះខាតទឹក​ ខេត្ត​ពោធិ៍សាត់
ចេញ​ផ្សាយ ២៨ កក្កដា ២០២៦
11

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦​ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ និងលោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ រួមជាមួយលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យផលប៉ះពាល់ដំណាំស្រូវ និងបញ្ហាខ្វះខាតទឹក ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់។
ក្នុងគោលបំណងប្រមូលព័ត៌មាន និងវាយតម្លៃអំពីស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់លើដំណាំស្រូវរបស់ប្រជាកសិករ ព្រមទាំងដាក់ចេញនូវវិធានការអន្តរាគមន៍ សង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមនៃកង្វះខាតទឹកឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាត៕
ដោយមានការអញ្ចើញចូលរួមពី លោក/លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំង៣។

ចំនួនអ្នកចូលទស្សនា
Flag Counter