ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ខូវ គួង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផលលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចនៃអគ្គនាយកដ្ឋានជលផល រួមមាន លោក ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងកំពង់ធំ នាយរងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប-ខាងជើងបឹងទន្លេសាប
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ក្រូច សុខុនអភិបាលរងស្រុក តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថស្រុកក្រគរ-ខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួងរហូតដល់ភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរខេត្ដពោធិ៍សាត់ ឃើញថាប្រជានេសាទបានចូលរួមគោរពអនុវត្តច្បាប់ ៩០ភាគរយ ប៉ុន្តែទន្ទឹមនឹងនោះក៏មានបទល្មើសខ្លះ ដូចជាការដាក់របាំងលើសប្រវែងកំណត់ និងខ្លះទៀតលួចដាក់របាំងសាច់អួនក្រឡាល្អិត។
ជាក់ស្តែងនៅចំណុចជ្រោយស្តីបង្រ្កាបបានចំនួន ០១ករណី :
- របាំងសាច់អួនក្រឡាល្អិត ចំនួន៤ ខ្សែ ប្រវែង ២៧០ម៉ែត្រ
-លូកងសាច់អួនចំនួន ៤មាត់
-បង្គោលចំនួន ៥២ដើម។
-ចាក់លែងត្រីចំនួន ២៥គីឡូក្រាម