ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងជាប្រធានភ្នាក់ងារអនុវត្តគម្រោងCASDPប្រចាំខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ(ជំនាញផលិតកម្មសត្វ និងបសុព្យាបាល និងជំនាញអភិវឌ្ឍន៍សហគមន៍កសិកម្ម) ចូលរួមចុះត្រួតពិនិត្យ និងប្រគល់ទទួលដូចជា៖
លួសសំណាញ់ដែក ១៤ ៤០០ គីឡូក្រាម
អណ្តូងទឹកចំនួន ៦ អណ្តូងដំបូង និងរោងមាន់សាច់ទំហំ ៦ម x ១២ម ចំនួន ៣៩រោង រវាងក្រុមហ៊ុនផ្គត់ផ្គង់ និងសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម នៅបរិវេណស្នាក់ការសហគមន៍ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។ ក្រៅពីនេះ ក្រុមការងារបានចុះពិនិត្យទីតាំងចិញ្ចឹមមាន់មេបារបស់កសិករចំនួន ៣គ្រួសារ ដែលកំពុងជួបបញ្ហាមាន់ងាប់។ តាមការសន្និដ្ឋានរបស់ជំនាញ មាន់ងាប់ ដោយសារមេរោគផ្លូវដង្ហើម ដែលបណ្តាលមកពីការប្រើប្រាស់អង្កាមមិនមានគុណភាពល្អ គួបផ្សំនឹងការដឹកជញ្ជូនមាន់មេបា មិនសមស្រប មានភាពចង្អៀត ធ្វើឲ្យមាន់មេបាមានសភាពអន់។ ជាដំណោះស្រាយក្រុមការងារបានណែនាំកសិករ ឲ្យយកអង្កាមចេញពីទ្រុងមាន់ បំបែកមាន់ដែលឈឺដាក់ដោយឡែកសម្រាប់ព្យាបាល សម្អាតទ្រុងចាស់ដោយបាញ់ថ្នាំសម្លាប់មេរោគ បាចកំបោរស ប្រើប្រាស់អង្កាមល្អ មិនមានក្លិនជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម