ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ជ័យ វន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទរួមជាមួយ លោកស្រី ឈិន កូឡាប អនុប្រធានការិយាល័យផែនការគណនេយ្យ បានមកចូលរួមកិច្ចប្រជុំបិទសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ របស់ខេត្តពោធិ៍សាត់សម្រាប់ការិយបរិច្ឆេទ២០២៥ តាមប្រព័ន្ធZoom ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ ដារ៉ារស្មី អគ្គលេខាធិការង នៃអាជ្ញាធរសវនកម្មជាតិ និងឯកឧត្តម ហៀម ឃួន អភិបាលរងនៃគណ:អភិបាលខេត្ត នៅសាលប្រជុំថ្មកែវ (ជាន់ទី២សាលាខេត្ត)។ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីនៃការិយាល័យជំនាញក្នុងមន្ទីរអង្គភាពពាក់ព័ន្ធអង្គភាពជុំវិញខេត្ត សរុបចំនួន ៤០ រូប ស្រី ១៨ រូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម