ថ្ងៃចន្ទ១៣កេីត ខែទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ិន ស៊ិនណារ៉ា ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល ស្តីទី និងលោក ថា វ៉ាន់ថេន មន្ត្រីការិយាល័យ បានចូលរួមទស្សនកិច្ចផ្លាស់ប្ដូរបច្ចេកទេសរបស់អ្នក ជំនាញចិនក្នុងការគាំទ្រការអភិវឌ្ឍគ្រប់គ្រង ការចិញ្ចឹមសត្វ និងសត្តឃាតដ្ឋានគោ ដេីម្បី ជំរុញការនាំចេញផលិតផលសាច់គោពីកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ។
រៀបចំ ដោយ ៖ គម្រោងសុខភាពសត្វឆ្លងកាត់ ព្រំដែន និងជំរុញខ្សែច្រវាក់តម្លៃសត្វ (CLHVCIP) របស់អគ្គនាយកដ្ឋានសុខភាព សត្វ និងផលិតកម្មសត្វ។
កម្មវិធីរយៈពេល៥ថ្ងៃ (២៧-៣១ កក្កដា ២០២៦) នៅរាជធានីភ្នំពេញ និងខេត្តកំពត
កម្មវិធីមានការអញ្ជើញចូលរួមពី
-ថ្នាក់ដឹកនាំគម្រោងមន្ត្រីគម្រោងទីប្រឹក្សា គម្រោង CLHVCIP
-គណ:ប្រតិភូ និងអ្នកជំនាញចិន
-ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ ផលិតកម្ម និងបសុព្យាបាល មកពីខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពង់ចាម ឧត្តមានជ័យ សៀមរាប និងព្រៃវែង
-សរុប អ្នកចូលរួម៤៧/ស្ត្រី ១១នាក់។
គោលបំណងកម្មវិធី
-ពិភាក្សាគម្រោងបង្កើតសត្តឃាតដ្ឋាន ពិឃាតគោស្តង់ដារ អន្តរជាតិសម្រាប់នាំ ចេញផលិតផលសាច់គោទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
-ចុះទស្សនកិច្ចសត្តឃាតដ្ឋានស្តង់ដារនៅ ខេត្តកំពត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម