ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី ប្រធានគម្រោង CASDP ថ្នាក់ខេត្ត បានមកចូលរួមកម្មវិធីប្រគល់- ទទួលរថយន្តចំនួន០២ គ្រឿង ៖
-រថយន្តដឹកទំនិញចំណុះ ២.៥ តោន ( មានបំពាក់ទ្រុងពាក់កណ្តាល )ចំនួន០១គ្រឿង និង
-រថយន្តដឹកទំនិញចំណុះ ៣.៥ តោន( មានបំពាក់ឃ្លុបបិទជិត )ចំនួន០១ គ្រឿង នៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រហឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ។ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនរថយន្ត និងគណៈកម្មការសហគមន៍ សរុបចំនួន ១២ នាក់ ស្រី ០២ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម