ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម បានអញ្ជេីញចូលរួមអមដំណើរ ក្រុមការងារត្រីវិស័យ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត តុសល បណ្ឌិត អនុរដ្ឋលេខាធិកាក្រសួងធនធានទឹ និងឧតុនិយម និងក្រុមការងារអូស្ត្រាលី នៃកម្មវិធីភាពជាដៃគូ អូស្ត្រាលីកម្ពុជាដើម្បីភាពធន់ និងអាកាសធាតុ ចុះជួបប្រជាជាមួយសមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ក្នុងគោលបំណង ដើម្បី សិក្សាស្វែងយល់អំពីការគាំទ្រពីក្រុមការងារត្រីវិស័យសម្រាប់ផលិតកម្មម្ទេស ។ ដោយមានការចូលរួមពី តំណាងមន្ទីរធនធានទឹក និងឧតុនិយម សមាជិកភូមិ និងសមាជិកគណៈកម្មការសហគមន៍ ដែលមានអ្នកចូលរួមសរុបចំនួន ២០នាក់ ស្រី ០៨នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម