មាតិកា
កិច្ចប្រជុំប្រចាំខែកក្កដា ឆ្នំា២០២៦ អណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
ចេញ​ផ្សាយ ៣១ កក្កដា ២០២៦
8

ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦​ លោកស្រី​ សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នំា២០២៦ អណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន ផល្លី អនុប្រធាន គ.ក.ស.កខេត្ត។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើនៅ រដ្ឋបាលសាលាខេត្តពោធិ៍សាត់។ សមាសភាពចូលរួមមាន:
-អនុប្រធាន គ.ក.ស.ក ខេត្ត
-សមាជិក សមាជិកា គ.ក.ស.ក តាមបណ្តាមន្ទីរជំុវិញខេត្ត
-សមាជិក សមាជិកា គ.ក.ស.ក ក្រុង ស្រុក
ចំនួនអ្នកចូលរួមសរុប មាន២៦នាក់ ,ស្រី ២៣នាក់។
~ខ្លឹមសារនៃកិច្ចប្រជុំរួមមាន:
១)ឆ្លងសេចក្តីព្រាងរបៀបវារ:នៃអង្គប្រជុំ
២)របាយការណ៍ និងបញ្ហាប្រឈមចំាបាច់នានារបស់សមាជិក សមាជិកា តាមបណ្តាមន្ទីរវិស័យនិងនៅតាមមូលដ្ឋាន
៣)បញ្ហាផ្សេងៗ

ចំនួនអ្នកចូលទស្សនា
Flag Counter