មាតិកា
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ដីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម ភាពធន់នឹងអាកាសធាតុ
ចេញ​ផ្សាយ ៣១ កក្កដា ២០២៦
8

ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ និងជាជនបង្គោល សុវត្ថិភាពដីធ្លី និងបរិស្ថាន នៃកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម បានសម្របសម្រួលវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ដីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម ភាពធន់នឹងអាកាសធាតុនិង យេនឌ័រ ដល់សមាជិកនិងគណៈកម្មាធិការសហគមន៍កសិកម្មអភិវឌ្ឍន៍ខ្នារទទឹងស្ថិតនៅ ភូមិ ខ្នារទទឹង ឃុំ ខ្នារទទឹង ស្រុក បាកាន ខេត្តពោធិ៍សាត់ដែលមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ៦នាក់ ដែលមានសកម្មភាពនិង លទ្ធផលដូចខាងក្រោម៖
១.សកម្មភាព៖
–    ភាពធន់នឹងអាកាសធាតុ
–    កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម
–    យន្តការដោះស្រាយបណ្ដឹងសារទុក្ខ
–    សមភាពសមធម៍និងតួនាទីយេនឌ័រ
២.លទ្ធផល៖
–    អ្នកចូលរួមបានយល់ដឹងអំពីវិធានការការពារភាពធន់នឹងអាកាសធាតុសម្រាប់ការដាំដុ
–    អ្នកចូលរួមបានយល់ដឹងអំពីកិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គមដែលប៉ះពាលដល់សុខមាលភាពសុវត្ថិភាពសុខសន្តិសុខរបស់មនុស្ស។
–    អ្នកចូលរួមបានយល់ដឹងអំពីយន្តការដោះស្រាយបណ្ដឹងសារទុក្ខក្នុងសហគមន៍
–    អ្នកចូលរួមបានយល់ដឹងអំពី សមភាព សមធម៍និងតួនាទីយេនឌ័រក្នុងការសម្រេចចិត្តរួមគ្នា ធ្វើរួមគ្នាទទួលប្រយោជន៍រួមគ្នាក្នុងសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter