មាតិកា
វគ្គបណ្តុះបណ្តាលពង្រឹងសម្ថភាព ស្តីពីការគ្រប់គ្រង និងការចុះបញ្ជីគណនេយ្យសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៧ សីហា ២០២៦
18

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក សៅ វណ្ណះ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលពង្រឹងសម្ថភាព ស្តីពីការគ្រប់គ្រង និងការចុះបញ្ជីគណនេយ្យសហគមន៍កសិកម្ម រួមជាមួយការបិតបញ្ជីគណនេយ្យប្រចាំខែ ដោយចាប់ពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មអន្សាចំបក់រីកចម្រើន នៅស្នាក់ការអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍(BVC) ស្ថិតនៅឃុំក្បាលត្រាច ស្រុកក្រគរ។
+វគ្គបណ្តុះបណ្តាលនេះមានរយ:ពេល៣ថ្ងៃ និងមានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹង និងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម មានក្រុមប្រឹក្សាភិបាល និងគណ:កម្មាការត្រួតពិនិត្យលើការគ្រប់គ្រង និងការចុះបញ្ជីគណនេយ្យសហគមន៍កសិកម្ម រួមជាមួយការបិតបញ្ជីគណនេយ្យប្រចាំខែ ដោយចាប់ពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០២៦
+សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអន្សាចំបក់រីកចម្រើន ដែលមានអ្នកចូលរួមសរុប ០៧នាក់ ស្រី ០៥នាក់។ 
+រៀបចំ និងគាំទ្រដោយ អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍(BVC) 

ចំនួនអ្នកចូលទស្សនា
Flag Counter