ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានអញ្ជេីញចូលរួមផ្សព្វផ្សាយដល់កសិករក្នុងសហគមន៍កសិកម្មលាចរីកចម្រើន ឃុំលាច ស្តីពីសំណើថវិកា សម្រាប់សហគមន៍ ពេលដែលចាប់ផ្តើមសរសេរគម្រោង ដែលជាថវិកាជំនួយឥតសំណង FAO ដែលអនុវត្តដោយអគ្គក្សេត្រសាស្រ្ត ក្រសួងកសិកម្ម និអគ្គនាយកដ្ឋានមូលដ្ឋាន ក្រសួងបរិស្ថាន។ និងបានពិភាក្សាការជ្រើសរើសទីតាំង សាលារៀន ចំការបង្ហាញ និងសមាជិកសហគមន៍ ដែលស្មគ្រ័ចិត្តចូលរៀន ស្តីពីផលិតកម្មបន្លែ សកម្មភាពខាងលើនេះមានកសិករចូលរួម ២៧នាក់ ស្រី ២៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម