មាតិកា
កញ្ចប់ដេញថ្លៃសេវាប្រពន្ធ័ស្រោចស្រព​ នៅស្រុកភ្នំក្រវាញ
ចេញ​ផ្សាយ ២៧ សីហា ២០២៦
1

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​សិកម្ម​ និងក្រុមការងារគម្រោង CASDP មានលោក អ៊ុក សុធា ប្រធានការិយាល័យផែនការគណនេយ្យ បានមកចូលរួមបើកកញ្ចប់ដេញថ្លៃ ទុយោមេចំនួន ២៥ ហ.ត ប្រព័ន្ធស្រោចស្រព ចំនួន២៥ ឈុត និងរៀបចំប្រព័ន្ធស្រោចស្រពសេវាដំឡើង (ទុយោដំណក់ទឹក និងវ៉ានបិទ បើកទឹក ចំនួន២០ ឈុត) នៅសហគមន៍ទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅក្នុងភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំ ព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងនោះមានក្រុមហ៊ុនចំនួន៤ បានដាក់សំណើរដេញថ្លៃ ។ ដោយមានការចូលរួមពី តំណាងក្រុមហ៊ុន សមាជិកគណៈកម្មការលទ្ធកម្មសហគមន៍ ១២នាក់ ស្រី ០៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter