មាតិកា
វគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសធ្វើជីកំប៉ុស្តិ៍ និងថ្នាំពុលធម្មជាតិ ដល់សមាជិកនិងគណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្មដប់បាត
ចេញ​ផ្សាយ ២៧ សីហា ២០២៦
1

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី ដឹប ម៉ារីណា មន្រ្តីនៃការិយាល័យក្សេត្រសាស្រ្ត បានសហការណ៍ជាមួយកម្មវិធី ASPIRE-AT រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសធ្វើជីកំប៉ុស្តិ៍ និងថ្នាំពុលធម្មជាតិ ដល់សមាជិកនិងគណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្មដប់បាត ដែលមានសមាជិកចូលរួមសរុបចំនួន២៧ នាក់ក្នុងស្រ្តី១៨នាក់ស្ថិតនៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់មានសកម្មភាពនិងលទ្ធផលដូចខាងក្រោម៖
១. សកម្មភាព៖
– បង្ហាញអំពីសារៈប្រយោជន៍នៃការប្រើប្រាស់ជីកំប៉ុស្តិ៍គោក និងទឹក ថ្នាំពុលកសិកម្មធម្មជាតិ តាមស្តង់ដាអនុវត្តកសិកម្មល្អ និង ស្ដង់ដា GAPធ្វើ ឱ្យបន្លែមានទីផ្សារ 
– ធាតុផ្សំ និងរបៀបផលិតជីកំប៉ុស្តិ៍ ថ្នាំពុល ប្រកបដោយសុវត្ថិភាព 
២. លទ្ធផល៖
– សិក្ខាកាមទទួលបានចំណេះដឹងផ្នែក ការប្រើប្រាស់ជីកំប៉ុស្តិ៍គោក និងទឹក ថ្នាំពុលកសិកម្មធម្មជាតិ តាមស្តង់ដារ
– សិក្ខាកាមអាចបង្ហាត់បង្ហាញបន្ត ដល់សមាជិកបន្ថែម កាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម និងថ្លៃដើមធាតុចូលកសិកម្ម ចំណេញផ្នែកសេដ្ឋកិច្ច។ 

ចំនួនអ្នកចូលទស្សនា
Flag Counter