ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរសិកម្ម លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានអញ្ជេីញចូលរួមផ្សព្វផ្សាយដល់កសិករក្នុងសហគមន៍កសិកម្មផ្ទះរុងរុងរឿង ឃុំផ្ទះរុង ស្តីពីសំណើថវិកា សម្រាប់សហគមន៍ ពេលចាប់ផ្តើមសរសេរគម្រោង ជាថវិកាជំនួយឥតសំណង FAO អនុវត្តដោយអគ្គក្សេត្រសាស្រ្ត ក្រសួងកសិកម្ម និអគ្គនាយកដ្ឋានមូលដ្ឋាន ក្រសួងបរិស្ថាន និងបានពិភាក្សាការជ្រើសរើសទីតាំង សាលារៀន ចំការបង្ហាញ និងសមាជិកសហគមន៍ ដែលស្មគ្រ័ចិត្តចូលរៀន ស្តីពីផលិតកម្មបន្លែ សកម្មភាពខាងលើនេះមានកសិករចូលរួម ៣០នាក់ ស្រី ២១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម