ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមកចូលរួម សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក ភ្នំក្រវាញ សម្រាប់ឆ្នាំ ២០២៧-២០២៩ ក្រោមអធិបតីភាព ឯកឧត្តម ហេង សុភាណា អភិបាលរងនៃគណ:អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និង លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ នៅសាលប្រជុំពហុកីឡាដ្ឋាន ស្រុកភ្នំក្រវាញ ។ ក្នុងនោះមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក តំណាងអង្គការដៃគូ វិស័យឯកជន អាជ្ញាធរឃុំ និងមេភូមិ សរុបចំនួន ១៣៧រូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម