ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយគ្រូបង្គោល ផលិតកម្មមាន់ស្រែ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្រ្តគ្រប់គ្រងបច្ចេកទេសមុន និងក្រោយប្រមូលផលក្នុងផលិតកម្មមាន់ស្រែដល់សហគមន៍កសិកម្មអភិវឌ្ឍន៍មេទឹក ដែលមានសមាជិកចូលរួមសរុបចំនួន ២៥នាក់ក្នុងស្រី ១៦នាក់ ស្ថិតនៅភូមិ ក្តាត ឃុំ មេទឹក ស្រុក បាកាន ខេត្តពោធិ៍សាត់មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖
សកម្មភាព៖
– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
– ការជ្រើសរើសមេបាពូជ
– ការផ្តល់ទឹក និងផ្សំចំណីមាន់
– វិធានការការពារ ការប្រើថ្នាំ និងការព្យាបាលជំងឺ
– ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន
– ទីផ្សារ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម