ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកប៊ិន ស៊ិនណារ៉ា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទី និងលោកថា វ៉ាន់ថេន មន្ត្រីការិយាល័យ
បានចូលរួមសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់លេីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២៦-២០៣៥។
ក្រោមអធិបតីភាព
លោកបណ្ឌិត នូ វនិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ដោយមានការចូលរួមពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជំរុញខ្សែច្រវាក់តម្លៃសត្វ សរុប៦០នាក់/ស្ត្រី៨នាក់។
កម្មវិធីមានរយៈពេល២ថ្ងៃ (ថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៦) នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប។
ខ្លឹមសារកម្មវិធី
គោលដៅអាទិភាព៦ចំនុចមានដូចខាងក្រោម៖
-បង្កេីនផលិតផលសាច់ទាំងបរិមាណ និងគុណភាពដេីម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងក្រៅស្រុក
-លេីកកម្ពស់ការចិញ្ចឹមសត្វតាមបែបពាណិជ្ជកម្ម
-កាត់បន្ថយជំងឺឆ្លងសត្វដោយអនុលោមតាមបទបញ្ញត្តិផ្នែកបសុពេទ្យ
-បង្កេីនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបទបញ្ញត្តិគតិយុទ្ធនានា
-បង្កេីនការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស
-ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង បច្ចេកទេសទាំងកម្រិតជាតិ អន្តរជាតិ។
-បែងចែកក្រុមពិភាក្សា SWOT លេីខ្លឹមសារទាំង៦ចំនុចខាងលើ។