ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកម្មវិធីប្រជុំរៀបចំផែនការសកម្មភាពនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៧ របស់អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍(BCV) ដែលរៀបចំនៅមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់។ មានការចូលរួមពី មន្ត្រីមន្ទីរធនធានទឹក មន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ ក្រុមប្រឹក្សាឃុំ សហគមន៍កសិករប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍កសិកម្ម មេភូមិ អនុភូមិ និងក្រុមយុវជន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម