ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សាមិត សោភ័ណ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មបេីកវគ្គពង្រឹងសមត្ថភាពស្តីពីការធ្វើកសិកម្មលើកកំពស់ សន្តិសុខ ស្បៀង សន្តិសុខ និងអាហាររូបត្ថម្ភ ក្រោមការឧបត្ថមថវិកា កម្មវិធី ឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុង ពោធិ៍សាត់ ដែលមានការចូលរួមពី លោកមេភូមិ~អនុភូមិ និងកសិករដាំបន្លែ និងចិញ្ចឹមសត្វ សរុបចំនួន ២៦ នាក់/ស្រី ១៨នាក់។ក្នុងពេលនោះ ដែរ បានចែកឯកសារបច្ចេកទេសកសិកម្ម សរុបចំនួន ៣២ក្បាល។ ខ្លឹមសារសំខាន់នៃវគ្គនេះ ផ្តោតសំខាន់ មានជារួម៖១.ទស្សនទាន និងនិយមន័យនៃពាក្យសន្តិសុខ ស្បៀង សន្តិសុខ និងអាហាររូបត្ថម្ភ
២.ស្ថានភាពនៃការខ្វះអាហាររូបត្ថម្ភ ចំពោះមនុស្សគ្រប់រូប និងផលប៉ះពាល់ចំណីអាហារ (ជីវសាស្រ្ត -គីមីសាស្រ្ត និងរូបសាស្រ្ត )
៣.ក្រុមអាហា៣ប្រភេទ៖អាហារស្ថាបនារាងកាយ , អាហារថាមពល និង អាហារការពារ
៤.តម្រូវការ និងការត្រៀមបំរុង ហូបចុកអង្ករ សាច់ ត្រីនិង បន្លែ សម្រាប់ម្នាក់/១ឆ្នាំ
៥.របៀបនៃការធ្វើកសិកម្ម គិតគូុរដល់សន្តិសុខ និងសារសំខាន់ៗ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម