ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានដឹកនាំក្រុមការងារ មាននាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងមន្ត្រីជាប់កិច្ចសន្យា សហការជាមួយកងរាជអាវុធហត្ថស្រុកក្រគរ បានចុះត្រួតពិនិត្យ របាំងលបណ ឬរ៉ាវចាប់កំពង់លួង រហូតដល់ចំណុចក្រចាប់ ព្រំប្រទល់កំពង់ឆ្នាំង-ពោធិ៍សាត់ ឃើញថាប្រជានេសាទភាគច្រេីនបានចូលរួមគោរពអនុវត្តច្បាប់ស្តីពីជលផល ដោយឡែកនៅចំណុចកំពង់ស្ទឹង ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ឃេីញមានរបាំងលបណ ឬរ៉ាវលេីសប្រវែងដែលច្បាប់បានកំណត់ចំនួន ៣ខ្សែ ក្រុមការងារបានឯកភាពគ្នា អប់រំណែនាំឱ្យរុះរេីឱ្យនៅត្រឹមប្រវែងដែលច្បាប់បានកំណត់។
ជាលទ្ធផលរុះរេីបាន ០១ករណី :
-របាំងសាច់អួនចំនួន ៣ខ្សែ ប្រវែង ២២០ម៉ែត្រ
-លូកងសាច់អួនចំនួន ០៣ គ្រឿង
-បង្គោល ចំនួន ៦៥ដើម
-ចាក់លែងត្រីចំនួន ២គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម