ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ិន ស៊ិន ណារ៉ា ប្រធានស្តីទីការិយាល័យផលិតកម្ម និងបសុព្យាបាល និងជា គ្រូបង្គោល ផលិតកម្មមាន់ស្រែ សហការជាមួយ ក្រុមការងារកម្ម វិធី ASPIRE បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្រ្តគ្រប់គ្រងបច្ចេកទេសមុននិងក្រោយប្រមូលផលក្នុងផលិតកម្មមាន់ស្រែ ដល់សហគមន៍កសិកម្មត្នោតជុំសាមគ្គី ដែលមានសមាជិកសហគមន៍កសិកម្ម ចូលរួមសរុបចំនួន ៣១នាក់ ស្រី ២៨នាក់ ស្ថិតនៅ ភូមិព្រៃខ្លាឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានសកម្មភាពនិងលទ្ធផលដូចខាងក្រោម៖
សកម្មភាព៖
– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
– ការជ្រើសរើសមេបាពូជ
– ការផ្តល់ទឹក និងផ្សំចំណីមាន់
– វិធានការការពារ ការប្រើថ្នាំ និងការព្យាបាលជំងឺ
– ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន
– ទីផ្សារ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម