ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូវ គួង អគ្គនាយករងទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានជលផលបានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយក្រុមការងារបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយ-នាយរងអធិការដ្ឋានរដ្ឋជលផលខាងត្បូងបឹងទន្លេសាបកម្លាំងប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។ នាឱកាសនោះ លោកបានកោតសរសើរចំពោះ ក្រុមការងារបង្ក្រាបបទល្មើសជលផលទាំងអស់ ដែលបានចូលរួម យ៉ាងសកម្មទប់ស្កាត់និងបង្ក្រាប ទទួលបានលទ្ធផលល្អប្រសើរកន្លងមក ក្នុងនោះលោកបានណែនាំដោយសង្កត់ធ្ងន់លើពីរចំនុច
- ជំរុញការអនុវត្តនូវអនុក្រឹត្យការពិន័យអន្តរការណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់និងច្បាស់លាស់។
- ធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ រកអ្នកប្រព្រឹត្ត ជាពិសេសលើឧបករណ៍ឆក់ ស្បៃមុង ដើម្បីធ្វើការអប់រំ និងចាត់វិធានការច្បាប់។
ជាចុងក្រោយ លោក បាននាំមកនូវគ្រឿងឧបភោគបរិភោគ
មានដូចជាថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឥន្ធនៈឧបត្ថម្ភដល់ក្រុមការងារចម្រុះ
ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាពល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម