មាតិកា
កិច្ចប្រជុំស្តីពីការពង្រឹងរបៀបរបបការងារការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្សព្វផ្សាយរបាយការណ៍ លេខ ១១៩៩២​កសក
ចេញ​ផ្សាយ ៣០ កញ្ញា ២០២៦
0

ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានប្រារព្វកិច្ចប្រជុំស្តីពីការពង្រឹងរបៀបរបបការងារការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្សព្វផ្សាយរបាយការណ៍ លេខ ១១៩៩២​កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំ​កិច្ចប្រជុំដោយ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត។ សមាសភាពចូលរួមមាន៖ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ ,លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក ,លោកស្រី សួង កញ្ញា អនុប្រធានការិ.រដ្ឋបាល បុគ្គលិក និងថ្នាក់ដឹកនំា មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល សរុបចំនួន១៨ រូប,ស្រី៣ រូប។ ខ្លឹមសារនៃកិច្ចប្រជុំរួមមាន៖ ១) ពង្រឹងរបៀបរបបការងារការិយាល័យ  ២) ផ្សព្វផ្សាយរបាយការណ៍លេខ ១១៩៩២ កសក របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ   ៣)បញ្ហាផ្សេងៗ និងសំណូមពរ ។ ជាចុងបព្ចាប់នៃកិច្ចប្រជុំលោកប្រធានមន្ទីរបានផ្តាំផ្ញើរអោយមន្ទីរក្រោមឱវាទត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈជាមន្រ្តីរាជការ និងអនុវត្តអោយបានត្រឹមត្រូវស្របតាមប្រកាសលេខ ១០១៣ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter