ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា មានផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង មានការចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានជលផល វិទ្យាស្ថានស្រាវជ្រាវវារីជាតិ និងវារីវប្បកម្មនៃបណ្ឌិតសភាកសិកម្មកម្ពុជា ក្រុមការងារគម្រោងអច្ឆរិយភាពទន្លេមេគង្គបានលែងត្រីចំនួន ០៣ក្បាល:
១.ត្រីគល់រាំង ០១ក្បាល ទម្ងន់ ៣២គីឡូក្រាម ប្រវែង១,១២ម៉ែត្រ, ត្រីរាជ ០១ក្បាល ទម្ងន់ ១៤គីឡូក្រាម ប្រវែង១,១៣ម៉ែត្រ
របស់ប្រជានេសាទឈ្មោះ ប៉ោក វាសនា រស់នៅភូមិទី០៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ដែលនេសាទបានដោយឧបករណ៍លប ណរ៉ាវនៅចំណុចជ្រោយយាយសុខ ភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
២. ត្រីរាជ ០១ក្បាល ទម្ងន់ ៣១គីឡូក្រាម ប្រវែង១,៣៣ម៉ែត្រ
របស់ប្រជានេសាទឈ្មោះ ជឹម រ៉ុង រស់នៅភូមិទី០៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលនេសាទបានដោយឧបករណ៍លប ណរ៉ាវនៅចំណុចជ្រោយជីព្រៃ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចូលទៅក្នុងកន្លែងអភិរក្សជលផលជ្រោយស្តី។
ក្នុងឆ្នាំ២០២៦ នេះខណ្ឋរដ្ឋបាលជលផលពោធិសាត់បានលែងប្រភេទត្រីកម្រនេះសរុបទាំង០៦លើកចំនួន ១០ក្បាល (ត្រីគល់រាំងចំនួន ០៤ក្បាល និងត្រីរាជចំនួន ០៦ក្បាល)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម