មាតិកា
ក្រុមការងារលែងត្រីរាជ​ និងត្រីគល់រាំងមានទំហំ​ ២ម៉ែត្រ៣តឹក
ចេញ​ផ្សាយ ៣០ កញ្ញា ២០២៦
0

ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា មានផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង និងមានការចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានជលផល វិទ្យាស្ថាន​ស្រាវជ្រាវវារីជាតិ​ និងវារីវប្បកម្មនៃបណ្ឌិតសភាកសិកម្ម​កម្ពុជា​ ក្រុម​ការងារ​គម្រោង​អច្ឆរិយ​ភាពទន្លេមេគង្គ​ ​សហគមន៍​នេសាទ​អូរតាប្រុកបានលែងត្រី​រាជ​ ០១ក្បាល​ ទម្ងន់​ ១៣៦គីឡូក្រាម ប្រវែង​២,៣១ម៉ែត្រ​ របស់ប្រជានេសាទឈ្មោះ​ ឡុង​ គៀង​ រស់នៅភូមិទី០៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលនេសាទបានដោយឧបករណ៍លប ណរ៉ាវនៅចំណុចផ្លូវក្របី ភូមិអូរអាកល់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។​ ចូលទៅក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់។​ ក្នុងឆ្នាំ២០២៦ នេះខណ្ឋរដ្ឋបាលជលផលពោធិសាត់បានលែងប្រភេទត្រីកម្រនេះសរុប​ ០៧​លើកចំនួន ១១ក្បាល (ត្រីគល់រាំងចំនួន ០៤ក្បាល និងត្រីរាជចំនួន ០៧ក្បាល)។

ចំនួនអ្នកចូលទស្សនា
Flag Counter