ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានដឹកនំាក្រុមការងារមន្ទីរ ចុះសួរសុខទុក្ខលោកស្រី ខុម ស្រីល័ក្ខ មន្រ្តីជាប់កិច្ចសន្យារបស់ការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលបានសម្រាកលំហែមាតុភាពកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។ លោកស្រី សម្រាលបានកូនភ្លោះប្រុស ចំនួន២រូប មានសុខភាពល្អទំាងម្តាយនិងកូន។ ក្រុមការងារបាននំាយកថវិកា ចំនួន៣០០.០០០រៀល និងទឹកដោះគោឆៅចំនួន១កេស ជូនលោកស្រីផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម