មាតិកា
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ សម្រាប់រដ្ឋបាលស្រុកវាលវែង
ចេញ​ផ្សាយ ២៧ តុលា ២០២៦
17

ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦​ លោក​ ហៃ​ ធូរ៉ា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ បាន​អញ្ជើញ​ចូលរួម​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ សម្រាប់រដ្ឋបាលស្រុកវាលវែង។​ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឱ្យក្រុមប្រឹក្សាខេត្ត បានជម្រាបជូនប្រជាពលរដ្ឋអំពីសកម្មភាពការងារ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ជាមួយគ្នានេះ វេទិកាក៏បើកទូលាយឱ្យសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធបានចូលរួមផ្តល់មតិយោបល់ លើកឡើងពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដែលពុំពាក់ព័ន្ធនឹងរឿងនយោបាយ ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter