មាតិកា
សិក្ខាសាលាស្តីពីវិធីសាស្ត្រប៉ាន់ប្រមាណ និងការរៀបចំផែនការអនុវត្តប្រព័ន្ធគ្រប់គ្រងទឹកប្រកបដោយចីរភាព
ចេញ​ផ្សាយ ២៧ តុលា ២០២៦
17

ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងក្រុមការងារ ចំនួន០៤នាក់ បានសិក្ខាសាលាស្តីពីវិធីសាស្ត្រប៉ាន់ប្រមាណ និងការរៀបចំផែនការអនុវត្តប្រព័ន្ធគ្រប់គ្រងទឹកប្រកបដោយចីរភាព ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមអធិបតី ពី លោក គឹម សុបិន្ត ប្រធានគម្រោង និងមានការចូលរួមពី លោក លោកស្រី ប្រធានឬតំណាងក្រុមការងារ គម្រោងស្រាវជ្រាវ JIKA -JST-JIRCAS -NARO  -PDWAM  ក្រុមការងារគម្រោង RiceGX-SATREP/ RUA ចំនូន ៤៣ នាក់/ស្រី ១៣នាក់។ សិក្ខាសាលានេះក្នុង គោលបំណងចែករំលែកអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ដូចជា ការអនុវត្តវិធីសាស្រ្តវាយតម្លៃ ការគ្រប់គ្រងទឹក ការលូតលាស់ដំណាំស្រូវ ការវិភាគ ទិន្នន័យការប្រើប្រាស់ ធាតុចូល ទិន្នផល និងការចំណាយក្នុង១វគ្គ និងរៀបចំផែនការការងារសម្រាប់ធាតុចេញទី២ និងធាតុចេញទី៣ សម្រាប់អនុវត្តបន្ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter