មាតិកា
កិច្ចប្រជុំសម្របសម្រួលលើការរៀបចំឯកសារចុះបញ្ជីសហគមន៍កសិកម្មទំនើបគោវាលវែង
ចេញ​ផ្សាយ ២៧ តុលា ២០២៦
17

ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមាន:
១.លោក សៅ វណ្ណះ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី
២.លោក ប៊ិន ស៊ិនណារ៉ា ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យបាល
បានចូលរួមកិច្ចប្រជុំសម្របសម្រួលលើការរៀបចំឯកសារចុះបញ្ជីសហគមន៍កសិកម្មទំនើបគោវាលវែង នៅចំនុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដែលមានអ្នកចូលរួមសរុប ១២នាក់ ស្រី ០៣នាក់។ បន្ទាប់ពីរៀបចំឯកសារពាក់ព័ន្ធរួច ក្រុមការងារបន្តជួបជាមួយអាជ្ញាធរឃុំ និងស្រុក ដើម្បីបន្តនីតិវិធី។ 

ចំនួនអ្នកចូលទស្សនា
Flag Counter