មាតិកា
យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​លេី​សត្វ​សុនខ​(ឆ្កែ​ ឆ្មា​)​ ទ្រង់ទ្រាយ​ធំ​លេីក​ទី​១​ នៅ​ទូទាំង​​ខេត្ត​ពោធិ៍សាត់
ចេញ​ផ្សាយ ២៧ តុលា ២០២៦
0

ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ ដោយមាន​ការ​គាំទ្រ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ អង្គការ​សង្គ្រោះ​សត្វ​ WVS សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ត​ពោធិ៍សាត់​ បានធ្វើ​​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​លេី​សត្វ​សុនខ​(ឆ្កែ​ ឆ្មា​)​ ទ្រង់ទ្រាយ​ធំ​លេីក​ទី​១​ នៅ​ទូទាំង​​ខេត្ត​ពោធិ៍សាត់​ ​លោក​ហៃ​ ធូរ៉ា​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ត​ពោធិ៍សាត់​ និង​លោក​ប៊ិន​ ស៊ិនណារ៉ា​ ប្រធាន​ការិយាល័យ​ ផលិតកម្ម​  និង​បសុព្យាបាល​ខេត្ត​ស្តីទី​ បាន​អញ្ជើញ​ចូលរួមក្នុង​យុទ្ធនាការ​​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ឆ្កែ​ឆ្កួត​ ដែលមាន​ក្រុម​ការងារ​មក​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ ក្រុមការងារ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ អនុវត្ត​ផ្ទាល់​។ 
​ក្នុង​រយៈពេល​២ថ្ងៃ(ថ្ងៃ​ទី​២០-២១​ ខែតុលា​ឆ្នាំ​២០២៦)​ នៃ​យុទ្ធនាការ​ទាំង​៧ក្រុង​ស្រុកអនុវត្តបាន
-ឆ្កែ​បានចាក់​ ៤​ ៦០១ក្បាល​
-ឆ្មា​បាន​ចាក់​ ៧២៦ក្បាល​
-ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ អប់រំ​ ២​ ៤៥០គ្រួសារ​

ចំនួនអ្នកចូលទស្សនា
Flag Counter