មាតិកា
សកម្មភាព​ចែកធាតុចូលកសិកម្ម​ជូន​ប្រជាពលរដ្ឋ​ នៅស្រុកភ្នំក្រវាញ
ចេញ​ផ្សាយ ២៧ តុលា ២០២៦
0

ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកស្រី ដឹប ម៉ារីណា មន្រ្តីនៃការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម តំណាងលោកប្រធានមន្ទីរ បានសហការជាមួយ លោក យស ស៊ីមករា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងសហការី ចូលរួមចែកធាតុចូលកសិកម្ម នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ បានចំនួន២០គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបាន គ្រាប់ពូជបន្លែយកផ្លែ បន្លែយកស្លឹក និងស្បៃម៉ងចំនួន៣០ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter