ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួម ពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទឹសដៅការងារបន្តររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និង ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្ត ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង/ស្រុក មេឃុំ /ចៅសង្កាត់ ចូលរួមសរុបប្រមាណ ១៥០ រូប ។