មាតិកា
អន្តរាគមន៍​បាញ់​ថ្នាំ​រំងាប់​មេរោគ​កន្លែង​ចិញ្ចឹម​មាន់​ ទា​ ប្រជាពលរដ្ឋ​ នៅ​ភូមិ​ព្នៅ​ ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២៦
0

ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០

ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ការិយាល័យ​បាន​ចាត់​អោយ​ លោក​ថា​ វ៉ាន់ថេន​ លោកស្មឿន​ ដារ៉ូ​  និង​លោក​ស៊ឺន​ យឿម​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ សហការ​ជាមួយ​មន្រ្តី​កសិកម្ម​ឃុំ​ អាជ្ញាធរ​មូលដ្ឋាន​ ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​

 

​ចុះ​អន្តរាគមន៍​បាញ់​ថ្នាំ​រំងាប់​មេរោគ​កន្លែង​ចិញ្ចឹម​មាន់​ ទា​ ប្រជាពលរដ្ឋ​ នៅ​ភូមិ​ព្នៅ​ ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ ក្រោយ​ពី​ទទួល​បាន​ពត៌មាន​កាល​ពី​ថ្ងៃ​ទី​៥​ ខែវិច្ចិកា​ ឆ្នាំ​២០២៦។ 

 

ក្រុម​ការងារ​បាន​រក​ឃើញ​ប្រជាពលរដ្ឋ​៨គ្រួសារ​ មាន​មាន់ទា​សរុប៦៥១​ក្បាល​(មាន់៤៣៣ក្បាល​ ទា១០៣ក្បាល​)​ មកដល់​ពេលនេះ​ មានមាន់​ទា​បាន​ឈឺ​ ងាប់​ ជា​បន្តបន្ទាប់​ចាប់​ពី​ថ្ងៃ​ទី​២៥​ ខែ​តុលា​​ ឆ្នាំ​២០២៦​ ដែល​មាន​​ដូចជា​ខាងក្រោម​

-មាន់​សរុប​ ៤៣៣ក្បាល​

-ឈឺសរុប​ ៣៣៤ក្បាល​

-ងាប់​សរុប​ ៣០៧ក្បាល​

-កំពុង​ឈឺ​ ២៧ក្បាល​

 

-ទាសរុប​ ២១៨ក្បាល​

-ឈឺ​សរុប​ ១០៣​ក្បាល​

-ងាប់​សរុប​ ១០៣ក្បាល​

-កំពុង​ឈឺ​ ៥ក្បាល

 

រោគសញ្ញា​ សំកុក​ ហៀរសំបោរ​ ហេីមមុខ​​ រមួលក​ ធ្លាក់​ពីលេីទ្រុង​។ 

ស្ថានភាព​ចិញ្ចឹម​ ការ​ចិញ្ចឹម​លក្ខណៈ​ធម្មជាតិ​ខ្លះ​ និង​គ្រួសារ​ខ្លះ​ចិញ្ចឹម​ពាក់​កណ្ដាល​ព្រលែង​ មាន​ទ្រុង​ក្បែរ​គ្នា​ និងមាន់ទា​ ដេីរស៊ី​ចំណី​ពាសវាលពាសកាល​។ 

បាន​បាញ់​ថ្នាំ​រំងាប់​មេរោគ​តាម​ផ្ទះ​ដែលមាន​មាន់ទាឈឺ​ងាប់​ និង​បានយក​សំណាក​ មាន់ទាំងមូលចំនួន​២ក្បាល​ ដេីម្បីត្រៀម​ផ្ញើ​ទៅ​មន្ទីរ​ពិសោធន៍​ ធ្វើ​រោគ​វិនិច្ឆ័យ​ប្រភេទ​ជំងឺ​។ 

 

ក្រុមការងារ​បាន​ណែនាំ​ វិធានការ​ជីវ​សុវត្ថិភាព​ និង​ការ​ទុកដាក់​មាន់ងាប់ដោយ​ដុត​កប់​ក្នុង​ដី​ឱ្យ​បាន​ត្រឹមត្រូវ​។ តាម​ដាន​ ថែទាំ​ ផ្តល់​ទឹក​ ចំណី​ឱ្យ​បាន​គ្រប់គ្រាន់​ បំបែក​សត្វ​ឈឺ​ចេញ​ពី​សត្វ​ជា​ ហាម​អ្នក​ក្រៅ​ចេញចូល​ក្នុង​បរិវេណ​ចិញ្ចឹម​ជាដេីម​។ 

ផែនការបន្ត​​ តាមដាន​ ឃ្លាំមើល​ ផ្តល់​ប្រឹក្សា​ និង​អោយ​កសិកម្ម​ឃុំ​ជួយរាយការណ៍ប្រសិន​បេីមាន​​ករណី​មាន់ទា​ឈឺ​ងាប់បន្ថែម​ ឬ​ភូមិ​ផ្សេង​ទៀត​

ចំនួនអ្នកចូលទស្សនា
Flag Counter