ថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារបានចូលរួមព្រឹត្តិការណ៍ប្រណាំងទូក "ង" ថ្នាក់ខេត្តលើកទី៦ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម