ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា មានផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង និងមានការចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានជលផល វិទ្យាស្ថានស្រាវជ្រាវវារីជាតិ និងវារីវប្បកម្មនៃបណ្ឌិតសភាកសិកម្មកម្ពុជា ក្រុមការងារគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជ ០១ក្បាល ទម្ងន់ ៦៩គីឡូក្រាម ប្រវែង ១,៦០ម៉ែត្រ របស់ប្រជានេសាទឈ្មោះ ផាន់ សុភឿន រស់នៅភូមិទី០៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលនេសាទបានដោយឧបករណ៍លប ណរ៉ាវនៅចំណុចជ្រោយតាសុខ ភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចូលទៅក្នុងកន្លែងអភិរក្សជលផលជ្រោយស្តី។ កម្ពស់ទឹកនៅស្ថានីយកំពង់លួង ៦,១៥ ម៉ែត្រ។ ក្នុងឆ្នាំ២០២៦ នេះខណ្ឋរដ្ឋបាលជលផលពោធិសាត់បានលែងប្រភេទត្រីកម្រនេះសរុប ១១លើក ចំនួន ១៥ក្បាល (ត្រីគល់រាំងចំនួន ០៥ក្បាល និងត្រីរាជចំនួន ១០ក្បាល)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម