មាតិកា
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ដីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម ភាពធន់នឹងអាកាសធាតុនិង យេនឌ័រ ដល់សមាជិកនិងគណៈកម្មាធិការសហគមន៍កសិកម្មអភិវឌ្ឍន៍មេទឹក
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០២៦
0

ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារ កម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម បានសម្របសម្រួលវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ដីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម ភាពធន់នឹងអាកាសធាតុនិង យេនឌ័រ ដល់សមាជិកនិងគណៈកម្មាធិការសហគមន៍កសិកម្មអភិវឌ្ឍន៍មេទឹក ស្ថិតនៅ ភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ដែលមានអ្នកចូលរួមសរុបចំនួន​ ២៧នាក់ ស្រី ១៤នាក់ ដែលមានសកម្មភាពនិង លទ្ធផលដូចខាងក្រោម៖

១.សកម្មភាព៖

– ភាពធន់នឹងអាកាសធាតុ

– កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម

– យន្តការដោះស្រាយបណ្ដឹងសារទុក្ខ

– សមភាពសមធម៍និងតួនាទីយេនឌ័រ

២.លទ្ធផល៖

– អ្នកចូលរួមបានយល់ដឹងអំពីវិធានការការពារភាពធន់នឹងអាកាសធាតុសម្រាប់ការដាំដុ

– អ្នកចូលរួមបានយល់ដឹងអំពីកិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គមដែលប៉ះពាលដល់សុខមាលភាពសុវត្ថិភាពសុខសន្តិសុខរបស់មនុស្ស។

– អ្នកចូលរួមបានយល់ដឹងអំពីយន្តការដោះស្រាយបណ្ដឹងសារទុក្ខក្នុងសហគមន៍

– អ្នកចូលរួមបានយល់ដឹងអំពី សមភាព សមធម៍និងតួនាទីយេនឌ័រក្នុងការសម្រេចចិត្តរួមគ្នា ធ្វើរួមគ្នាទទួលប្រយោជន៍រួមគ្នាក្នុងសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter